ប្រធានផ្នែកការិយាល័យជួរមុខ មុខងារ ៖ FRONT OFFICE MANAGER របាយការណ៍ទៅកាន់ ៖ Assistant manager or General manager មុខងារសង្ខេប ៖ ធ្វើការគ្រប់គ្រងបុគ្គលិកទាំងអស់នៅក្នុងការិយាល័យទទួលភ្ញៀវដើម្បីធានាអោយបានថា ការបំពេញការងាររបស់ពួកគេប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្ត ទុកដាក់ខ្ពស់ចំពោះភ្ញៀវ។ ប្រធានផ្នែកការិយាល័យជួរមុខ គឺធ្វើការសហការផ្ទាល់បុគ្គលិកទទួលភ្ញៀវ ផ្នែកទទួលការកក់ អ្នកបម្រើសេវា ក៏ដូចជាផ្នែកទទួលទូរស័ព្ទជាដើម។ ការងារបន្ទាប់គឺត្រូវរៀបចំរបាយការណ៍ប្រចាំខែ ក៏ដូចជាកញ្ចប់ថវិកាចំណាយរបស់ការិយាល័យជួរមុខ។ តួនាទី និងទំនួលខុសត្រូវរបស់ ៖ FRONT OFFICE MANAGER • ធ្វើការបង្ហាត់បង្រៀនបុគ្គលិកក្នុងការិយាល័យទទួលភ្ញៀវទាក់ទងនឹងតួនាទី ទំនួលខុសត្រូវផ្សេងៗ។ • ត្រូវចូលរួមក្នុងការជ្រើសរើសបុគ្គលិកក្នុងការិយាល័យទទួលភ្ញៀវ ជាមួយផ្នែកធនធានមនុស្ស។ • រៀបចំកាលវិភាគសម្រាប់បុគ្គលិកដែលបម្រើការក្នុងការិយាល័យទទួលភ្ញៀវ។ • ធ្វើការគ្រប់គ្រងដោយផ្ទាល់នៅពេលដែលការិយាល័យមានភាពរវល់ខ្លាំង។ • ធ្វើការវាយតំលៃចំពោះបុគ្គលិកដែលបម្រើការងារក្នុងការិយាល័យជួរមុខ។ • ធ្វើការគ្រប់គ្រង master key ។ • ត្រូវត្រួតពិនិត្យទាក់ទងអំពីរបាយការណ៍បន្ទប់ទាំងអស់។ • ត្រូវដោះស្រាយបញ្ហាផ្សេងៗរបស់ភ្ញៀវអោយបានលឿន និងមានប្រសិទ្ធិភាព។ • ត្រូវផ្តល់ព័ត៌មានទាក់ទងនឹងការផ្លាស់ប្តូរផ្សេងៗ របស់ភ្ញៀវដែលមកលក្ខណៈជាក្រុមទៅកាន់ផ្នែកផ្សេងដែលពាក់ព័ន្ធ។ • ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់នូវរាល់របាយការណ៍ផ្សេងៗដែលបានធ្វើរួច។ • ការចំនាយផ្សេងៗរបស់ការិយាល័យជួរមុខ មិនត្រូវអោយលើសពីការកំណត់របស់កញ្ចប់ថវិការចំណាយឡើយ។ • ត្រូវធ្វើការត្រួតពិនិត្យនូវរាល់របាយផ្សេងៗក្នុងការិយាល័យជួរមុខ ដែលអនុប្រធានផ្នែក ប្រធានក្រុម ឬបុគ្គលិកតាមវេននីមួយៗ បានផ្ញើរមកអោយ។ • ធ្វើការត្រួតពិនិត្យទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ចំណូលរបស់បេឡាធិការ មុនពេលធ្វើការផ្លាស់ប្តូរវេន។ • ធ្វើការត្រួតពិនិត្យពីដំណើរការប្រតិបត្តិការនៃការទូទាត់តាមមធ្យោបាយផ្សេងៗ។ • ត្រូវបែងចែកអោយមានការប្រជុំបុគ្គលិកក្នុងការិយាល័យជួរមុខ ជាប្រចាំដើម្បីធ្វើអោយបម្រើសេវាបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ។ • ត្រួតពិនិត្យពីការស្លៀកពាក់ឯកសណ្ឋានរបស់បុគ្គលិកទទួលភ្ញៀវ ក្នុងការិយាល័យជួរមុខ មានភាពសមរម្យតាមការកំណត់របស់សណ្ឋាគារ ឬខុនដូរហើយ ឬនៅ។ • ត្រូវលើកកំពស់កិតិ្តនាមសណ្ឋាគារ ឬខុនដូរ តាមរយះការបម្រើសេវាកម្មដ៏ល្អឥតខ្ចោះទៅកាន់ភ្ញៀវ។ • ធ្វើការរៀបចំរបាយការណ៍ទាក់ទងនឹងផ្នែកការិយាល័យជួរមុខ។ • ត្រូវរក្សាកំណើនចំណូលរបស់ការិយាល័យជួរមុខ អោយបានខ្ពស់បំផុតតាមរយះការទាក់ទាញចំនួនភ្ញៀវអោយចូលមកស្នាក់នៅកាន់ច្រើន។ • ធ្វើការដោះស្រាយចំពោះភ្ញៀវណាដែលពុំទាន់បាន ទូទាត់ថ្លៃសេវាកម្ម ដែលមានចំនួនច្រើនលើសការកំណត់របស់សណ្ឋាគារ ឬខុនដូរ។ • ត្រូវរក្សាអោយបានថា បុគ្គលិកទាំងអស់ប្រកាន់ផ្ជាប់នូវការគោរព្ធច្បាប់បញ្ញត្តិរបស់សណ្ឋាគារ និងខុនដូរ។ • ត្រូវចេះប្រើប្រាស់កម្មវិធីដំណើរការប្រតិបត្តិការសណ្ឋាគារ ឬខុនដូរ ក៏ដូចជាចេះធ្វើការជុសជុលខ្លះនៅពេលដែល ប្រព័ន្ធប្រតិបត្តិការមានដំណើរការមិនសូវស្រួលជាដើម។ • រៀបចំរបាយការណ៍ការចំណូល នឹងចេះធ្វើការព្យាករណ៍ពីចំនួនភ្ញៀវដែលនឹងត្រូវចូលមកស្នាក់នៅ ដោយធៀបទៅនឹងរយះពេលណាមួយ។ • នៅពេលដែលទទួលបាន Message, email ក៏ដូចជាឥវ៉ាន់ណាមួយសម្រាប់ផ្ញើរទុកអោយភ្ញៀវ ត្រូវតែធានាអោយបានថា បុគ្គលិកយើងបានជញ្ជួនអោយគាត់រួចរាល់។ • ត្រូវរក្សាអោយបានថា រាល់បុគ្គលិកទាំងអស់ដែលកំពុងបម្រើសេវាកម្ម ត្រូវមានការតាំងចិត្តប្រុងប្រយ័ត្នខ្ពស់ មានភាពរួសរាយរាក់ទាក់ និងចេះជួយទុកធុរៈភ្ញៀវ។ • ធ្វើការត្រួតពិនិត្យរាល់ការស្នើសុំ ក៏ដូចជាសំណូមពរផ្សេងៗពីភ្ញៀវប្រភេទ V.I.P។ • ត្រូវរៀបចំសំភារៈសម្រាប់បំពេញការងារប្រចាំថ្ងៃមានដូចជា ប៊ិច, ខ្មៅដៃ, ជ័រលុបត្រាបង់លុយ ក៏ដូចជាសំភារៈមួយចំនួនទៀតដែរទាមទារ។ • ត្រូវធ្វើការត្រួតពិនិត្យនូវរាល់ព័ត៌មានផ្សេងៗពីសៀវភៅ logbook រួមទាំងការផ្តល់ជាមតិស្ថាបនាពីសំណាក់ភ្ញៀវផ្ទាល់ផងដែរ។ • ត្រូវចេះធ្វើការគ្រប់គ្រងនូវរាល់ឯកសារផ្សេងៗដែលទាក់ទងទៅនឹង ការបញ្ជាទិញ លិខិតបញ្ជាក់ ឬធានា ការព្យាការណ៍ របាយការណ៍ រួមទាំងសៀវភៅដែលបានកត់ត្រាផ្សេងៗទៀត។ • កិច្ចការមួយចំនួនទៀតត្រូវបានចាត់តាំងដោយអ្នកគ្រប់គ្រងទូទៅ ក៏ដូចជាថ្នាក់ដឹកនាំជាដើម។ តម្រូវការដែលត្រូវមាន៖ ចំណេះដឹងដែលត្រូវការ៖ ត្រូវមានសញ្ញាប័ត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ឬសញ្ញាប័ត្រដែលមានតំលៃស្នើ ឬជាអ្នកកំពុងសិក្សារផ្នែកនេះផ្ទាល់ចាប់ពីឆ្នាំទីពីរឡើងទៅ។ ត្រូវមានសមត្ថភាពក្នុងការអាន សរសេរ និយាយ និងអាចស្តាប់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញក្នុងកន្លែងធ្វើការ។ បទពិសោធន៍៖ ត្រូវមានបទពិសោធន៍ជាប្រធានក្រុមការិយាល័យជួរមុខ មានជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ មានចំនេះដឹងខ្លះៗពីនិតិវិធីធ្វើការរបស់ផ្នែកគណនេយ្យ ក៏ដូចជាចេះកិច្ចរដ្ឋបាលមួយចំនួនដែលទាមទា។