ជនជាតិដើមភាគតិចគ្រឹង
editសួស្តីប្រិយមិត្តអ្នកអាននៅលើប្រព័ន្ធបណ្តាញសង្គម វីភីឌៀជាទីគោរព
ថ្ងៃនេះខ្ញុំបាទ ឈ្មោះ តឹង លីសា ជាជនជាតិដើមភាគតិច(គ្រឹង) និងលើកយកពីបងប្អូនជនជាតិដើមភាគតិចគ្រឹងដើម្បីអោយបានជ្រាបកាន់តែច្បាស់ពីជនជាតិដើមភាគតិច
ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជារួមមាន៖ រួមមាន ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន ។
ជនជាតិដើមទាំងនោះបានគ្រប់គ្រងតាមបែបប្រពៃណីលើដីប្រហែល ៤លានហិកតានៃតំបន់ព្រៃដាច់ស្រយ៉ាល និងតំបន់ព្រៃស្មោង។4 សុខមាលភាពរយៈពេលវែងនៃវប្បធម៌របស់ជនជាតិដើមភាគតិច ត្រូវបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធនៃការប្រើប្រាស់ដីរបស់ពួកគេ និងការទទួលបានការប្រើប្រាស់ធនធានព្រៃឈើ។ ពួកគេប្រកបរបរកសិកម្មវិលជុំ និងចិញ្ចឹមសត្វ រួមផ្សុំនឹងការចូលក្នុងព្រៃប្រមូលផលផ្តៅ និងវល្លិ៍ ជ័រ ក្រវ៉ាញ និងទឹកឃ្មុំ។ តម្បាញក៏ជាប្រភពចំណូលសំខាន់មួយទៀតសម្រាប់ពួកគេផងដែរ។ ប្រភពចំណូលមួយចំនួនអាស្រ័យទៅតាមតំបន់ ជនជាតិដើមភាគតិចរស់នៅច្រើនជាងគេគឺនៅក្នុងខេត្តរតនគិរី ។ សម្រាប់ប្រភពប្រាក់ចំណូលមួយចំនួនដែលទទួលបានពីធនធានព្រៃឈើពីមុនមានការបាត់បង់មួយចំនួនធំផងដែលបងប្អូនជនជាតិដើមភាគតិចធ្លាប់អាស្រ័យផលពីមុនមក ។ ទោះបីជាយ៉ាងនេះក្តីជនជាតិនីមួយៗមានទំនៀមទំលាប់ នៃការរស់នៅខុសៗគ្នាត្រង់ការរៀបចំពិធីសែនព្រេន ។